ភ្នំពេញ៖ ខណៈស្ថានភាពជំងឺឪពុកដែលវះកាត់ឈាមកកក្នុងក្បាលបានកន្លងផុតទៅរយះពេល២ខែ ហាក់ដូចជាធូស្បើយជាងមុនលោក ករុណា ពេជ្រ ដូចជាអស់បារម្មណ៍ដែរ។

ដោយឡែកមាននៅលើបណ្ដាញសង្គមរបស់តារារូបនេះបានរៀបរាប់ពីស្ថានភាពឪពុកដែលត្រូវចូលវះកាត់ដាក់លលាដ៏ឆ្អឹងម្ដងទៀត ដោយលោករៀបរាប់ថា«យះពេលជាង 2 ខែ បន្ទាប់ពីវះកាត់ ដាច់សរសៃរឈាម ក្នុងខួរក្បាល របស់ប៉ា បានជោគជយ័ នៅរសៀលថ្ងៃនេះ លោកគ្រូពេទ្យ បានណាត់ ប៉ា មកដាក់ឆ្អឹង លលាដ៏ វិញ ហើយ ការវះកាត់ក៏ជោគជយ័បន្តទៀត.. »។

ខណៈស្ថានភាពឪពុកជោគជ័យបានមួយកម្រិតអ្នកគ្រប់គ្រងផលិតកម្មថោនរូបនេះបន្តថា«អរគុណ លោកគ្រូ – អ្នកគ្រូ ពេទ្យជាតិ និង អន្តរជាតិ មន្ទីរពេទ្យ Japan Sun Rise ដែលបានយកចិត្តទុកដាក់មកលើប៉ាខ្ញុំ និង អ្នកជំងឺ ដទៃទៀត….ហ៊ឺ … សង្ឃឹម ថាថ្ងៃបន្ទាប់ ប៉ា នឹងប្រសើរបន្ថែមទៀត ហើយប៉ា ត្រូវតែមានសង្ឃឹម ជាមួយកូន បន្តទៀត ទោះក្នុងកាលះទេសះណាក៏ដោយ កូននឹងតស៊ូ….!!!»។

Comments