ភ្នំពេញ៖ ឆាប់ៗខាងមុខនេះ ទូរទស្សន៍រស្មីហង្សមាស HD TV នឹងធ្វើការសម្ភោធខ្សែភាពយន្តរឿង« សិសិររដូវក្នុងបេះដូង» ហើយក្នុងរឿងនោះដែរ ក៏មានការចូលរួមពីកំពូលតារាចម្រៀងល្បីៗ ប្រចាំផលិតកម្មរស្មីហង្សមាសតែម្តង។កាលពីពេលនេះផលិកកម្មរស្មីហង្សមាសក៏មានគម្រោងនឹងផលិតខ្សែភាពយន្តជាច្រើនបន្តទៀត ក្នុងនោះគេក៏សង្គេតឃើញថា ផេកហ្វេសប៊ុកឈ្មោះ« RHM FAMILY » និងបានបង្ហាញមុខតារាចម្រៀងវ័យក្មេងទាំងបួនរូបដែលកំពុងតែគ្រប់តំណែងដំណែងជាតួឯកក្នុងខ្សែភាគយន្តភាគថ្មី ដែលនឹងចាប់ផ្តើមថតក្នុងពាក់កណ្តាលខែកញ្ញានេះហើយ។ ក្នុងនោះមានតារាចម្រៀង៤រូបរួមមាន លោក នី រតនា កញ្ញា វី ឌីណែត កញ្ញា សួស វីហ្សា លោក ធែល ថៃ។
