ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងដែលជាអតីតបេក្ខភាព The Voice Kid Cambodia រដូវកាលទី១ កុមារា ឡុង លីគ័ង្គ បង្ហាញពីជំហររបស់ខ្លួន ខណៈដែលកំពុងល្បីតែមិនដែលភ្លេចឡើយនូវការសិក្សាក្រេបយកចំណេះដឹងនោះ។

ជាក់ស្ដែងនៅលើបណ្ដាញសង្គមតារាវ័យក្មេងរូបនេះបានបង្ហាញអត្ថន័យមួយឃ្លាថា«ចំណេះជាអាហារ ប្រាជ្ញាជាអា​វុ​ធ​ ទោះរវល់ក៏ខ្ញុំមិនភ្លេចការសិក្សាដែរបងៗ»។យ៉ាងណាមិញឡុង លីគ័ង្គ ក៏ដូចជាមមាញឹកជាមួយនិងការងារសិ​ល្បៈ​​​ណាស់ដែរ តែកុមាររូបនេះមិនដែលភ្លេចការសិក្សាទេ។

បញ្ជាក់ផងដែរដោយសារកុមារា ឡុង លីគ័ង្គ មានទាំងស​ម​ត្ថភាព និងអត្តចរិកសមរម្យ ទើបធ្វើឲ្យ តារាចម្រៀ​ង​វ័យ​ក្មេងរូបនេះលេចវត្តមានក្នុងឆាកតន្រ្តីធំៗ មិនដែលរំលង ព្រមទាំងទទួលការសរសើរពីសំណាក់អ្នកគាំទ្រ ។

Comments