ភ្នំពេញ៖ ក្រោយពីលែងលះជាមួយអតីតស្វាមីជាច្រើនឆ្នាំមក តារាសម្ដែងលំដាប់ជួរមុខ និងជាពិធី​ការិនីស្រស់​សោភា អ្នកនាង សុខ សុម៉ាវត្តី អ្នកនាងនៅតែទទួលបានការគាំទ្រច្រើនពីមហាជន រួមទាំងសម្រស់​យ៉ាងស្រស់​សោភា​និងបន្សល់ទុកកូនស្រីដ៏គួរឲ្យស្រលាញ់ជាចំណងដៃ។Image may contain: 1 person

បើទោះបីជានេះមានមហាជនជាច្រើនកំពុងតែសង្ស័យពីទំនាក់ទំនងស្នេហារវាងអ្នកនាង និងកីឡាករ លី វ៉ាហេទ ក៏ដោយក៏នាងនៅតែបដិសេធចំពោះរឿងនេះ ថានាងគ្មានទំនាក់ទំនងអ្វីលើសពីមិត្តរួមអាជីពឡើយ ទោះជាអ្នកទាំងពីរផុសរូបផ្អែមល្ហែមជាមួយគ្នាជារឿយៗក៏ដោយ ហើយអ្នកនាង​ថែមទាំងបាន​រៀបរាប់ទៀត​​ថានាងពិតជាឯកាណាស់។Image may contain: 1 person

ជាក់ស្ដែងថ្មីៗនេះនាងបានផុសសារក្នុងបណ្ដាញសង្គមហ្វេសប៊ុកភ្ជាប់ជាមួយរូបថតមួយសន្លឹកយ៉ាងស្រស់ស្អាតហើយពោលថា « នៅម្នាក់ឯងពិតជាឯកាមែន តែមិនមែនមានន័យថានៅម្នាក់ឯងអាចស្លាប់នោះទេ នៅម្នាក់ឯងក៏មនុស្សស្រីអាចញញឹមបាន»៕Image may contain: 1 person, smilingImage may contain: 1 person, close-upImage may contain: 6 people, people smiling, people sittingImage may contain: 1 person, sitting

Comments