ភ្នំពេញ៖តារាចម្រៀងអេនីហ្សាម មិនបានឡើង​ឆាក​តន្ដ្រី​មួយ​រយៈធំដោយមិនដឹងមូលហេតុឡើយ​ទើបធ្វើឲ្យ​កេរ្តិ៍ឈ្មោះអ្នកចម្រៀងរូបនេះហាក់ស្ងប់ស្ងាត់ខ្លាំងព្រោះគ្មានបទចម្រៀងល្បីៗដូចមុនទៀតឡើយ។តែកាល​ពីថ្ងៃ​អាទិត្យទី១១ខែមីនា អេនីហ្សាម បានឡើង​ច្រៀងនៅប៉ុស្ដិ៍​ទូរទស្សន៏​លេខ៥​ដោយមាន​ទាំងក្រុម​រាំអម​ដល់ទៅ៤នាក់ផងដែរ។គេកត់សម្គាល់ផងដែរថាអេនីហ្សាម ឡើង​គីឡូច្រើនជាងមុនដែលមើលទៅកាម៉ាប់សឹង​តែមិនគួរឲ្យជឿ​ថាជារូប​នាងពីមុនឡើយ។Image may contain: 1 person, close-up

តារាចម្រៀងផលិតកម្មថោនរូបនេះបានប្រាប់អ្នកកាសែតថាការដែលនាងបាត់ខ្លួនម៉ារយៈនេះព្រោះតែនាងសម្ងំនៅផ្ទះដោយសារមិនហ៊ានចេញព្រោះតែឡើងគីឡូជ្រុលដល់ទៅ១០គីឡូឯណ្ណោះ ព្រោះពីមិននាងមាន​គីឡូ​ត្រឹម​តែ៤៧តែពេលនេះដល់៥៧គីឡូ។Image may contain: 1 person

តារាចម្រៀងរូបនេះបន្ថែមថាអំឡុងពេលដែលនាងមិនចេញមុខនេះមិនរឿងអ្វីដែលថានាងចង់ដើរចេញពីផលិតកម្មថោនទៅផលិតកម្មផ្សេងនោះទេព្រោះនាងបានតាំងចិត្តហើយថានឹងអាចបញ្ចប់អាជីពចម្រៀងនៅផលិតកម្មថោន ទោះជាល្បីឬមិនល្បីយ៉ាងណាគឺសូមនៅតែផលិតកម្មថោនមួយគត់។ អេនីហ្សាម ដែលជ្រក​កោនក្រោមផលិតកម្មថោនធ្លាប់ល្បីបទ”ធ្លាប់សន្យាហើយថាមិនធ្វើឲ្យអូនយំ”និងបទ”សង្ស័យតែឆេះអ៊ីសេ”៕

Comments