ភ្នំពេញ៖ នៅចាំទេ? កាលពីថ្ងៃទី១៤ មីនា ២០១៦ ជាថ្ងៃពរជ័យសិរីមង្គលរបស់តារាសម្តែងរូបស្រស់ គង់ ចាន់ស្រីមុំ និងតារាប្រុសលោក គីម សីហា ដែលបានរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ប្រជុំវត្តមានតារាល្បីៗ និងភ្លៀវកិត្តិយសជាង ៦០តុ។

មកដល់ថ្ងៃទី១៤ មីនា ២០១៨ ជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ២ឆ្នាំ របស់ គង់ ចាន់ស្រីមុំ និង គីម សីហា ចាប់ដៃគ្នាជាប្តីប្រពន្ធ រហូតទទួលបានចំណងដៃកូនក្នុងផ្ទៃ ៥ខែ។ ទន្ទឹមនោះ ស្រីមុំ បានបង្ហោះរូបរំឭកខួបអាពាហ៍ពិពាហ៍ ប៉ុន្តែនាង និងស្វាមី មិនបានរៀបចំពិធីអ្វីឲ្យបានធំដុំនោះឡើយ។