ភ្នំពេញ៖ ក្រោយប្រទេសឡាវកំពុងរៀបចំស្នើសុំដាក់ប្រពៃណីបុរាណ Lam vong ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ តារាពហុជំនាញ អ្នកនាងខាត់ សុឃីម និងឌីជេ អាចារ្យ ធំ ដែលជាសិល្បករ សិល្បការនីស្រលាញ់វប្បធម៏ជាតិ ក៏សម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង។

ដោយអ្នកទាំងពិបានសម្ដែងខកចិត្ត និងប្រតិកម្មចំពោះយុវជន យុវតីខ្មែរដែលកំពុងបែកស្លុយអស់ ដោយអាចារ្យធំលើកឡើងថា«ឡាវសម្រេចដាក់បញ្ចូល ចង្វាក់រាំវង់ ក្នុងបញ្ជីបេតិកភណ្ឌពិភ​ពលោក ខណៈទំពាំងខ្មែរនាំគ្នាឆ្កួតនិងចង្វាក់ បែកស្លុយពេញប្រទេស។ខំទៀតណាកូនពុកជិតរលាយហើយ»។ចំណែកតារាចម្រៀងស្រីដែលតែងតែលើកស្ទួយប្រពៃណីបុរាណអ្នកនាង ខាត់ សុឃីម ក៏លើកឡើងស្រដៀងគ្នាថា«ថៃយកហើយ ឥឡូវ(ឡាវស្នើរសុំរាំវង់ ហេៗ ប្រឹងទៅកូន)»។

យ៉ាងណាមិញសិល្បករ សិល្បការនីកំពុងតែមានក្ដីព្រួយយ៉ាងខ្លាំងស្របពេលោដែលកូនចៅខ្មែរជំនាន់មិនអើពើ និងគាំទ្រសិល្បៈបុរាណ។បញ្ជាក់ផងដែរឡាវបានបង្កើតគណៈកម្មាធិការមួយដើម្បីធ្វើការត្រួតពិនិត្យការរៀបចំឯកសារនានាដែលត្រូវដាក់បញ្ជូលចង្វាក់រាំវង់ចូលជាបេតិកភណ្ឌពិភពលោក។