ភ្នំពេញ៖ អតីតកីឡាករប្រដាល់សាច់កម្ម ជៀស ស្រួច ដែលត្រូវបានបាត់បង់ការងារជាច្រើនលើកច្រើនសា ពីកីឡាករដ៏ល្បី វិវឌ្ឍទៅតារាសម្តែងដ៏ល្បី រហូតក្លាយជាអ្នកអូសរទេះលក់បន្លែនៅឯព្រំដែន ឃើញស្ថានភាពមានការលំបាកពេក កីឡាករដ៏ល្បីដែលបច្ចុប្បន្នក្លាយជាគ្រូ លោក អេ ភូថង បានស្ទុះស្ទារសន្តោងលោក ជៀស ស្រួច ឲ្យមានការងារធ្វើឡើងវិញ ដោយចូលធ្វើជាអាជ្ញាកណ្តាលក្នុងកម្មវិធីប្រដាល់បានជាង ១ឆ្នាំ ស្រាប់តែកាលពីម្សិលមិញថ្ងៃ១៣ មីនា ២០១៨ លេចដំណឹងថា លោកត្រូវបានគេបញ្ឈប់ពីការងារសារជាថ្មី ដោយសារតែអត្តមានច្រើនដង គ្មានមូលហេតុច្បាស់លាស់។

ជុំវិញរឿងនេះ លោក ជៀស ស្រួច បានប្រាប់តារាញូស៍ថា «គេបញ្ឈរជើងខ្ញុំចោលហើយ កាលពីខែមុន ខ្ញុំចុះទៅធ្វើការតាមខេត្ត ហើយសុក្រ សៅរ៍ អាទិត្យ ខ្ញុំមកធ្វើការនៅកម្មវិធីប្រដាល់ធម្មតា ប៉ុន្តែពេលខ្លះក៏អាក់ខាន អីចឹងហើយ មានអ្នកខ្លះច្រណែនខ្ញុំ»។ លោកបញ្ជាក់ថា  ហេតុផលដែលលោកចុះទៅធ្វើការតាមខេត្តនោះ គឺចុះយកព័ត៌មានឲ្យក្រសួង ដើម្បីបានលុយបន្ថែមទុកធ្វើបុណ្យម្តាយ ១០០ថ្ងៃ។