ភ្នំពេញ៖ ខណៈកំពុងតែល្បីនៅផលិតកម្មអ៊ិម កាលពី៦ឆ្នាំមុន តារាចម្រៀងប្រជ្រុយមាត់ អាន គុណកូឡា បានឈានជើងចូលផលិតកម្មធំលំដាប់ទី២ ប្រចាំកម្ពុជាគឺផលិតកម្មសាន់ដេ ដែលមានចេញបទចម្រៀងល្បីៗជាច្រើនរួមមាន បទ «ធ្វើមនុស្សស្មោះមិនទាន់បាន» បទ «សុំទោសដែលធ្វើឲ្យអូនខូចចិត្ត» និងបទ «ទឹកភ្នែកហូររួមគ្នា» ជាដើម។

លុះចប់កុងត្រាតារាចម្រៀង អាន គុណកូឡា មិនបានបន្តជាមួយផលិតកម្មសាន់ដេទេ ពោលគឺលោកបានត្រលប់ទៅជ្រកទ្រនំចាស់ដដែលគឺផលិតកម្មអ៊ិម ជាកន្លែងដែលផ្តល់កំណើតឲ្យលោកដំបូង។ យ៉ាងណាមិញ ការត្រលប់មកវិញនេះ ត្រូវបានផលិតកម្មព្រមទទួលលោកដោយដៃពីរ ថែមទាំងផលិតបទចម្រៀងជាច្រើនឲ្យលោកច្រៀងទៀត ប៉ុន្តែបទទាំងនោះ មិនមានសន្ទុះគាំទ្រដូចពីមុនឡើយ។ បទថ្មីដែលរាងលេចធ្លោរក្នុងទ្រនំចាស់នោះ រួមមានបទ «ហត់» បទ «សុំឱបមុនបែក» និងបទ «ខ្លាចពេលយប់» ជាដើម។