ភ្នំពេញ៖ បន្ទរលើកិតិស័ព្ទជាតារាសម្តែងជើងចាស់ ច្បាមឱកាសសម្តែងភាពយន្តចូលខ្ទង់រយរឿង ក៏មាននាទីជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៥ដឹកនាំក្នុងភាពលេចធ្លោអ្នកនាង ចន ច័ន្ទលក្ខិណា ក៏ត្រូវបានមជ្ឈដ្ឋាននានាលាន់មាត់សរសើរថា នាងក៏កាន់តែកាក់កបខ្លាំងពីមួយថ្ងៃទៅមួយ លើវិថីសិល្បៈនេះ។

បង្ហាញពីសារលាន់មាត់ពីមជ្ឈដ្ឋានមហាជននោះ បានបង្ហាញនៅក្នុងបណ្តាញសង្គម ដែលបានទម្លាយរូបភាពដែលតារាស្រីរូបនេះមានវតមានក្នុងរឿងមួយ ដែលក្នុងសារនោះបានលើកឡើងថា« ស្ងាត់ៗ ចន ចាន់លក្ខិណា បង្ហាញមុខក្នុងរឿង កូនពស់កេងកង របស់ទូរទស្សន៍ហង្សមាស»។

នេះអាចបញ្ជាក់បានថាប្រធានសមាគមអ្នកនាង ចន ច័ន្ទលក្ខិណា កំពុងមមាញឹកយ៉ាងជាមួយការងារសិល្បៈ ជាពិសេសក៏សង្គេតឃើញថាអ្នកនាងក៏ឆ្លៀតជាមួយការងារសប្បុរសជនដែរដើម្បីជួយដល់អ្នកសិល្បៈដែលកំពុងជួបស្ថានភាពលំបាក។