ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាចម្រៀងមេម៉ាយចាយរាង ពេជ្រ សោភា បានអន្ទងចិត្តមិត្តយុវវ័យមួយប្រទេសធ្វើផ្អើលមកគាំទ្របទចម្រៀងរបស់នាង ដែលសុទ្ធសឹងជាបទញាក់កន្ត្រាក់អារម្មណ៍ ដែលក្មេងៗបច្ចុប្បន្ននិយមហៅថា «បទបែកស្លុយ»។

សូម្បីតែនិយាយរឿងឆ្កែមួយក្បាល នាងល្បី៣ឆ្នាំជាប់ៗគ្នា ដែលកាលពីឆ្នាំ២០១៦ ល្បីបទ «ឆ្កែរត់បុកប៉ោត» ឆ្នាំ២០១៧ ល្បីបទ «ស្រលាញ់បង ម៉ែឲ្យជិះឆ្កែ» និងឆ្នាំ២០១៨ កំពុងតែល្បីរន្ទឺបទ «បីឆ្កែចូលឆ្នាំ»។ គួរកត់សម្គាល់ឃើញថា ក្រៅពីបទបែកស្លុយ តារាចម្រៀង ពេជ្រ​ សោភា ហាក់មិនមានបទណាលេចធ្លោរខ្លាំងនោះទេ ពោលគឺល្បីធម្មតាៗ មិនអាចវ៉ាជែង ឱក សុគន្ធកញ្ញា និង មាស សុខសោភា បានឡើយ៕