ភ្នំពេញ៖ ដែលកំពុងតែមានភាពស្និតស្នាលខ្លាំងជាមួយតារាសម្ដែងបុរសសង្ហារ ឆឹម សក្កដា នោះបានប្រកាសប្រាប់អ្នកការសែតថានាងនឹងមិនទទួលស្នេហ៏បុរសនៅក្រៅប្រទេសទៀតទេ»។ ក្នុងសំដី ដែលបង្ហាញពីកាលពីការលាស្នេហ៍បុរសក្រៅប្រទេស ដែលមុននេះ នាងធ្លាប់បរាជ័យជីវិតស្នេហាជាមួយបុរសអាណិកជនអាមេរិកនោះ ក៏ត្រូវនាង ពេជ្រ សោភា ពោលបន្តថា«មិនទុកចិត្តខ្លាចប៉ៈដូចរឿងស្នេហ៏ខកចិត្តមុនៗទៀត»។
ការថ្លែងរបស់ពេជ្រ សោភា ប្រាប់អ្នកការសែតនៅប៉ុស្តិ៍លេខ៥កាលពីពេលថ្មីៗនេះ បន្ទាប់ពីតារាហង្សមាសរូបនេះបានជួបស្នេហ៍ខកចិត្តបុរសអាមេរិដល់ទៅ២លើកគឺបែកបាក់អតីតគូដណ្ដឹងនិងស្វាមីដូចគ្នាហើយពេលនេះធ្វើឲ្យនាងខ្លាចក្នុងការភ្ជាប់ស្នេហ៍ថ្មី។ ទោះជាយ៉ាងណាពេជ្រ សោភា មិនទុកបេះដូងឲ្យនៅទំនេរឡើយគឺនាងទទួលស្គាល់ថា បានសាងស្នេហ៏ជាមួយលោក ឆឹម សក្កដា ហើយនឹងស្វែងយល់ចិត្តគ្នាឲ្យបានល្អិតល្អន់ មុននឹងគិតគូតរឿងរៀបការនាពេលខាងមុខនេះ។
ពេជ្រ សោភា ដែលល្បីល្បាញខ្លាំងកាលពីឆ្នាំមុនបទចូលឆ្នាំខ្មែរ”ឆ្កែរត់បុកប៉ោត”នោះនៅឆ្នាំ២០១៨នេះបទចម្រៀង”បីឆ្កែចូលរាំ”,និងបទ”តោះរាំមួយៗ”កំពុងទទួលបានការចាប់អារម្មណ៏ពីទស្សនិកជនច្រើនផងដែរ ។ដោយឡែកសម្រាប់ពេលខាងមុខនេះពេជ្រ សោភា ក៏ត្រៀមចាប់ដៃជាមួយលោកព្រាប សុវត្ថិ ចេញទៅច្រៀងសម្ដែងនៅប្រទេសកូរ៉េ ផងដែរ៕
