ភ្នំពេញ៖ តារាសិល្បៈដែលជិតដិតកញ្ញាពេជ្រ សូលីកា ដែលតែងទៅញាំបាយ នៅហាងរបស់នាង ពេជ្រ សូលីកា បានឲ្យដឹងថា ពួកគេចង់ឲ្យអ្នកចម្រៀងរូបនេះចុះចូលជាមួយផលិតកម្មរបស់គេ តែថៅកែរស្រីក្មេងរូបនេះមិនចាប់អារម្មណ៏ច្រៀងនៅផលិតកម្មទៀតទេ ដោយថានាងជាប់រវល់មើលហាងបាយ តែបើច្រៀងគឺចង់ធ្វើបទចម្រៀងដោយខ្លួនឯងនៅក្រៅផលិតកម្មវិញ។

ពេជ្រ សូលីកា នៅតែមានរូបសម្រស់ស្អាតដដែលក្រោយពេលដែលនាងបានចាកចេញពីអាជីពសិល្បៈមួយរយៈធំ​មក​ហើយ។ជាញឹកញាប់គេឃើញអ្នកចម្រៀងរូបនេះតែងជិះរថយន្ដទំនើបៗនិងប្រើប្រាស់របស់ប្រេនប្រេនដែលសាកសមជាមួយរូបសម្រស់តារាវ័យក្មេងនេះ។

ប្រភពបានឲ្យដឹងថា ពេលនេះសូលីកា មានសង្សារថ្មីទៀតហើយ តែនាងមិនដែលហ៊ានបណ្ដើរម្ចាស់ចិត្តឲ្យនណាម្នាក់ស្គាល់ឡើយទើបធ្វើឲ្យមានការសង្ស័យកាន់តែច្រើនថាការចាកចេញពីសិល្បៈរបស់សូលីកា អាចជាតម្រូវតាមចិត្តសង្សារ៕