ភ្នំពេញ៖ នាង ខ្ញុង ដែលមានឈ្មោះដើម ស្រេង សុកាន់ដា ពេលនេះបាន ដឹកដៃ ស្វាមី នាយ កៃដ ស្រវ៉ាអាជីពច​ម្រៀ​ង និងជ្រកក្នុងទ្រនំផលិតកម្មចម្រៀងល្បីជ្រកដ៏កក់ក្តៅផងដែរ។ ស្របជាមួយនឹងអាជីពជាអ្នកកំប្លែង គូស្វា​មី​ភរិយាថ្មីមួយគូនេះ ក៏មានអាជីពបន្ថែមទៀត គឺជាអ្នកចម្រៀងនៅក្នុងផលិតកម្មថោន ដែលបានបកស្រាយ​ច្រៀ​​ងរួមគ្នាដែលមានចំណងជើងថា«កញ្ឆែតបោះទង» ។

ជាមួយគ្នានោះក្រោយពីបានច្រៀងរួមគ្នាអ្នកទាំងពីរត្រូវបានមហាជនលាន់មាត់ថា«មិនមែន ចេះត្រឹមតែលេងកំប្លែងតែមួយមុខ សូម្បីតែច្រៀងក៏លោក កៃដ ស្វាមី ខ្ញុង ក៏មានទឹកដមសម្លេងមិនចាញ់ភរិយាខ្លួនឡើយ»។ បញ្ជាក់ផងដែរប្រជាប្រិយភាពនៅក្នុងវិស័យសិល្បៈវិញ អ្នកនាង ខ្ញុង និងលោក កៃដ ក៏នៅតែទទួលបាននូវការពេញនិយម ពីសំណាក់ទស្សនិកជនជាច្រើននាក់។