ភ្នំពេញ៖ លោកអ្នកប្រាកដជាមិនទាន់ភ្លេចទេ កាលពីចុងឆ្នាំ២០១៧ តារាចម្រៀងជើងចាស់ អ្នកនាង ស៊ិន ឧតម្ភផល្លា ដែលជាម្ចាស់គណនីហ្វេសប៊ុកដែលល្បីទម្លាយរូបនិងប្រវត្តិតារាសម័យមុននេះ ក៏មានបង្ហោះប្រកូកប្រកាសរកប្តីឲ្យអ្នកមេម៉ាយកូនពីររកស៊ីលក់សម្លៀកបំពាក់បុរសនៅផ្សារបឹងកេងកងម្តងរួមហើយ។

ក្នុងការប្រកាសរបស់តារាចម្រៀងជើងចាស់ ដែលបង្ហាញពីភាពក្លាហានរបស់អ្នកមេម៉ាយកូនពីរមានរបរជាអ្នកលក់សម្លៀកបំពាក់នោះ ឃើញថា មានបុរសៗជាច្រើនបានខមមិន ប្រើសំដីលេបខាយ ក្នុងបំណងចង់ដាក់ពាក្យសុំចូលខ្លួនធ្វើជាមិត្ត១០០ឆ្នាំរបស់អ្នកមេម៉ាយ តបតាមការប្រកាស។ ក្នុងនោះមជ្ឈដ្ឋាននានាក៏គិតថា ទំនងជាអ្នកមេម៉ាយ ចិត្តសឹងម្នាក់នេះក៏រកបានបុរសធ្វើជាគូគាប់ទ្រនាប់ប្រាណហើយដែរ បើសម្ផស្សនាងក៏នៅតែស្រស់ខ្ចង់និងមានទាំងរបរ មានទាំងទ្រព្យនោះ។

ប៉ុន្តែពីការគិតក្នុងភាពបែបវិជ្ជមាននេះ បែរជាថ្មីអ្នកមេម៉ាយកូនពីសាច់ខ្ចី ដែលអភ័ព្វស្នេហ៍រូបនេះ ក៏ចេញសារបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនវិញ បង្ហាញពីចេនតា មិនឲ្យបេះដូងរងនិងភាពឯកការនេះ ។ ក្នុងភាពក្លាហាន ដែលកម្រមានស្រ្តីខ្មែរធ្វើបាននេះ អ្នកមេម៉ាយ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សុខ កាកា ក៏បានបញ្ចេញសារថា«ខ្ញុំ សុវណ្ណនី អាយុ 37ឆ្នាំ ( ថតកាម៉េរាហ្សិន) កំពស់1.50m ជាអ្នកលក់ដូរតិចតួច មានកូន2នាក់ សុំប្រកាសចង់បានស្វាមីម្នាក់ ដែលមានអាយុ ចាប់ពី 35ឆ្នាំឡើងទៅ មានការងារត្រឹមត្រូវ និងនៅលីវ បើបងៗមានចំណាប់អារម្មណ៍ចង់បានប្រពន្ធ សូម ទំនាក់ទំនង តាមឆាតFB បាន . Thanks»។

ជាមួយគ្នានោះក៏មានបុរសៗជាសាសងសម្ដីគ្នាដែរថា«ខ្ញុំមានអាយុ30ឆ្នាំពោះម៉ាយកូនពីរតែកូនមួយនៅខ្ញុំកូនមួយទៀតនៅម៉ាក់គេហើយក៏ចង់បានមនុស្សម្នាក់ដែលចេះគិតពីគ្រួសារ»។អ្នកខ្លះក៏លើកឡើងទៀតថា«អ្នកចង់បានប្ដី ប្រកាសប្រាប់អញ្ចឹងមក មានអីមិនល្អ ជូនពរជោគជ័យសូមប្រាថ្នាអ្វីស្ថិតនៅលើការពិចារណា»។