ភ្នំពេញ៖ ស្របនឹងឱកាសការងារសិល្បៈ កាន់តែទទួលបានភាពជោគជ័យ តារាសម្តែងនិងម៉ូដែល លោក អ៊ុន សុធា ថ្មីៗនេះលោកបានប្រកាសនៅលើគណនីយហ្វេសប៊ុកជាសាធារណៈថា រូបលោកកំពុងត្រូវបានរំខានក្តីសុខនិងការទំនាក់ទំនងជាមួយមិត្តភក្កិ នៅលើបណ្តាញទំនាក់ទំនងសង្គមនេះហើយ។

តារាសម្តែងដែលមានជំនាញផ្នែកខាងជាងគំនូរ លោក អ៊ុន សុធា ទទួចយ៉ាងដូច្នេះថា« អរុណសួស្តីបាទ! ពេលនេះ គណនីហ្វេសប៊ុកខ្ញុំមួយនេះមានបញ្ហាហើយ គេមានហែកហ្វេសប៊ុក គឺមិនអាច like រឺ comment នឹង chat តាម massenger បានទេ។ បន្ទរនឹងសារបង្ហាញការសោកស្តាយ ដែលបាត់បង់គណនីហ្វេសប៊ុក ដែលថា តើខ្ញុំត្រូវធ្វើយ៉ាងណាទើបអាចបើកប្រើ acc fb ខ្ញុំមួយនេះបានវិញ សូមជួយប្រាប់ខ្ញុំផង»។

ខណៈអ្នកគាំទ្រលោកជាច្រើន ក៏មានការលើកទឹកចិត្ត និងសួរនាំអំពីបញ្ហានេះ។ ប៉ុន្តែតារាសម្តែងដែលធ្លាប់រងនូវអាស្រូវមានទំនាក់ទំនងស្រ្តីវ័យជាង៤០ឆ្នាំ និងល្បីថាជាអ្នកជំនួយពីក្រោយខ្នង លោក អ៊ុន សុធា បន្តថា «រាល់ការងារគ្រប់ផលិតកម្ម ដែលទាក់ទងខ្ញុំបាទតាមmassengerសូមធ្វើការទាក់ទងតាមរយៈនេះផ្ទាល់ រឺក៏លេខទូរស័ព្ទរបស់ខ្ញុំបាទ»។