ភ្នំពេញ៖ បន្ទាប់ពីក្រាញននៀលអស់ជាង ១០ឆ្នាំក្នុងផលិតកម្មសាន់ដេ តារាចម្រៀង មាស សាលី មិនមានបទណាលេចធ្លោរអន្ទងចិត្តមិត្តយុវវ័យនោះឡើយ ព្រោះបទដែលលោកបកស្រាយត្រូវបានមហាជនពោលថា «សុទ្ធតែបទអត់ពីរោះ»។ យ៉ាងណានេះជាការរៀបចំឲ្យច្រៀងពីសំណាក់អ្នករៀបចំកម្មវិធី មិនមែនលោកច្រៀងមិនពីរោះនោះទេ បើអ្នកនិពន្ធឲ្យច្រៀងពីរោះ នោះប្រាកដណាស់ បទនោះនឹងល្បីជាក់ជាមិនខាន។

យ៉ាងណាមិញ មើលទៅតារាចម្រៀង មាស សាលី ហាក់មិនពេញចិត្តនឹងបទចម្រៀងសម័យឥឡូវសោះ ជាពិសេសបទញាក់ញ័រកន្ត្រាក់អារម្មណ៍តែម្តង ដោយលោកបានលើកឡើងថា «ខ្មែរជាប្រទេសសម្បូរដោយចង្វាក់ប្រជាប្រិយច្រើនជាងគេលើពិភពលោក តែឥឡូវបាត់ម្តង១ៗ ដោយសាររវល់តែបទបែកស្លុយស្ទើរពេញមួយប្រទេស»។