ភ្នំពេញ៖ តបនូវក្តីទន្ទឹងពីមហាជន ដែលរមែងថ្លែងបែបចម្ងល់ផងថា តើ តេង លក្ខិណា បាត់ទៅណាក្រោយ ពីដើរចេញពីផលិតកម្ម(អ៊ឹម) ហើយអាជីពចម្រៀងដែលនាងព្យាយាមតោងស្រវ៉ា ទាំងគ្រវែងចោល អាជីពពិធី ការិនីនោះ នៅបន្តទេ? ។ ទាំងចម្ងល់នេះនៅមិនតែមិនមានចម្លើយ បែរជាលេចចេញនូវរូបភាព រាជនី សម្រស់ តេង លក្ខិណា បណ្តើរបុរសវ័យក្មេងប្លែកមុខកម្សាន្តលំហែអារម្មណ៍យ៉ាងរំភើយទៅវិញ។Image may contain: 1 person, sitting

ជុំវិញរូបភាព នាង តេង លក្ខិណា បណ្តើរគៀកកើយគ្នាជាមួយនឹងបុរសរូបសង្ហារ ក្រោយអាជីពសិល្បៈ ពិសេស ក្តីប្រាថ្នាធ្វើជាតារាចម្រៀងល្បី ក៏មិនដូចបំណងនោះ ក៏ធ្វើឲ្យមហាជនបង្វែរចម្ងល់នោះវិញទាំងពោលថា តើ បុរសក្នុងរូបថត ដែល តេង លក្ខិណា បង្ហោះក្នុងអ៊ិនស្តាក្រាម នាង ត្រូវជាអ្វី ឬមួយនាងមានម្ចាស់ស្នេហ៍ ហើយ ម្ចាស់នាង ឲ្យនាងដកខ្លួនចេញពីសិល្បៈទេដឹង?  Image may contain: 1 person, sunglasses

តែយ៉ាងតម្រុយនៃចម្លើយក៏បង្ហាញផងដែរ ទោះជាមិន ចេញ ពីមាត់នាងឆ្លើយតបនេះក្តី ខណៈ អ៊ីនស្តា្រ ក្រាមរបស់ តេង លក្ខិណាជាមួយរូបភាពដ៏ស៊ិចស៊ី សាច់សខ្ចី រួមទាំងវែនតាពណ៌ខ្មៅយ៉ាងស្រស់ស្អាត អង្គុយ កៀកកើយជាមួយបុរសម្នាក់ហើយរៀបរាប់ថា«ជាមួយប្រុសក្មេង»។ ក្នុងនោះដែរ ក៏ឃើញមាន ខមពី អ្នកគាំ ទ្រក៏ដូចជាមិត្តភ័ក្តិក្នុងបណ្តាញសង្គមបញ្ចេញមតិខមមិនលើរូបនោះថា ជូនពរថែរក្សាគ្នារៀងរហូតណា!!»។Image may contain: 2 people, people smiling, people sitting, shoes and outdoor

Image may contain: 1 person, standing and outdoor

Image may contain: 1 person, standing, shoes, child, outdoor and text