ភ្នំពេញ៖ ក្នុងគណនីហ្វេសប៊ុក ឌីជេ អាចារ្យធំ នៅព្រលប់ថ្ងៃទី១៤ខែមីនា នេះក៏បង្ហោះរូបថត តារាចម្រៀង​បែបកំប្លែង នាយ អាប៉ូឡូចយ ដែលមានឈ្មោះ ដើម រស់ សេរីវណ្ណាត មានរូបអង្គុយលើដៃ​សំពះនិង​រូបត្រកង​ស្រ្តីវ័យចំណាស់នៅក្នុងដៃ ។Image may contain: 2 people, indoor

ខណៈហ្វេសប៊ុកអាចារ្យក៏បានបង្ហាញថា «ពេលនេះ តារាចម្រៀង អាប៉ូឡូចយ កំពុងត្រូវការជំនួយជាបន្ទាប់។ ក្នុងសារបង្ហាញពីតារាចម្រៀង អាប៉ូឡូចយ ដែលជាបេក្ខភាពធ្លាប់​ឡើងប្រជែង​សំឡេងក្នុងកម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់ពិភពលោក របស់ស្ថានីទូរទស្សន៍ហង្សមាសនោះ ក្នុងហ្វេសប៊ុក ឌីជេ អាចារ្យធំ ក៏បាន​រៀបរាប់ឲ្យដឹងទៀតថា « សូមជួយជីវិតម្ដាយ លោកប្អូន អាប៉ូឡូចយ ផងបងប្អូន ខ្មែរអើយ គ្នាជា​មនុស្ស​មានសុជីវធម៌ មានការគោរពខ្ពស់ណាស់»។Image may contain: 1 person

ក្នុងនោះក៏បានបង្ហាញទៀតថា«-ខ្មុំបាទ រស់ សេរីវណ្ណាត (អាប៉ូឡូចយ) ខ្វះលត្ថភាព សូមអំពាវ​នាវសប្បុរសជន​មហាគ្រួសារខ្មែរ មេត្តាជួយឧបត្ថម្ភប្រាក់ខ្លះដើម្បីមើលជំងឺអ្នកម្តាយខ្ញុំ ដែលត្រូវបន្តទៅមើល​នៅមន្ទីពេទ្យ​បាងកក់ប្រទេសថៃ»៕Image may contain: 1 person, close-up