ភ្នំពេញ៖ លុះដល់ព្រលប់ថ្ងៃទី១៤ខែមីនា នេះស្ថានភាពរបួស លោក បណ្ឌិត ស៊ុយ សារ៉េត ដែលត្រូវពលរដ្ឋព្រួយ​គ្នាវាយ របួសហូឈាមស្រោចខ្លួន រហូត​នៅ​ដង្ហើមចង្រិត ក្រោយផ្អើលបង្ករគ្រោះថ្នាក់ចរាចរណ៍​ហើយមិនឈប់​ទទួលខុសត្រូវនោះ ក៏ត្រូវបានលោក ជុំ កុសល បង្ហាញនៅក្នុងគណនីហ្វេសប៊ុកថា នៅមិនទាន់​មានភាព​ប្រសើរ​នោះទេ។Image may contain: one or more people and indoor

ក្នុងនោះ លោក ជុំ កុសល ក៏បានបង្ហាញសាររៀបរាប់ពីស្ថានភាពរបួស លោក បណ្ឌិត ស៊ុយ សារ៉េត ដែល​កំពុង​សម្រាកព្យាបាលរបស់នៅប្រទេសវៀតណាមនោះថា «សូមគោរពរាយការណ៍ជនបងប្អូនអំពីស្ថាន​ភាពជំងឺ​លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត៖ ១-ត្រចៀកខាងឆ្វេងដេរច្រើនថ្នេរ និងស្តាប់ទូទៅបានប្រហែល៧០%(និយាយ​ឮៗ​ច្រើនដងបានឮ) ២-ខ្លួនកម្រើកអត់បានទេ ពេលនិយាយបើស្តាប់បានគាត់កម្រើកបានតែចង្អុលដៃម្ខាង រីឯដៃម្ខាងទៀតនៅហើម ត្បឹតពេលនោះគាបជាប់ទ្វារឡាន។ 3-មាត់និយាយអត់បាន១០០%តែម្តង។ 4-ហូបអាហាររឹង(បាយ)អត់បានទេ បានតែទឹកដោះគោ ទឹកបបរបញ្ចុកតាមទុយោ។ 5-បែកក្រអូមមាត់ សាច់​ថ្ពាល់ខាងឆ្វេងធ្ងន់ធ្ងរ ស្រាំឆ្អឹងថ្គាម។ 6-ភ្នែកបើកបានតែម្ខាង និងមើលឃើញមិនច្បាស់ មាន​កកឈាម​ក្នុងភ្នែក។ សរុបមក ស្ថានភាពនៅធ្ងន់ ហើយគ្រូពេទ្យកំពុងតាមដានបន្ត។