ភ្នំពេញ៖ តារាសម្តែងដែលក្លាយជាចៅកែស្រីត្រឹមមួយពព្រិចភ្នែក ម៉ាក សែនសូនីតា ហៅតូតា ត្រូវបានគេដឹងថា សាងស្នេហ៍ជាមួយផលិតកររូបស្រស់ ប៉ុល វិបូ យ៉ាងស្និទ្ធស្នាលដូចប្តីប្រពន្ធ ខណៈទៅណាមកណាអ្នកទាំង២តែបណ្តើរគ្នាត្រសង។

ចំណែកណាស់កាលពីម្សិលមិញថ្ងៃទី១៤ មីនា ២០១៨ កញ្ញា តូតា មិនដឹងមានរឿងអី ស្រាប់តែនាងកើតការអាក់អន់ស្រពន់ចិត្តនឹងគូស្នេហ៍លោក ប៉ុល វិបូ ដោយនាងបានលើកឡ់ើងថា «ពេលអូនខឹង ម៉េចបងមិនលួងអូន»។ យ៉ាងណាលោក ប៉ុល វិបូ មិនបានបកស្រាយអ្វីលើបណ្តាញសង្គមហ្វេសប៊ុក ឬអ៊ីនស្ត្រាក្រាមឡើយ ប៉ុន្តែអ្នកនាង គង់ សុជាតិ ពិធីការិនីដ៏ល្បីបានប្តីក្មេង បានថ្លែងក្នុងន័យសម្របសម្រួលកញ្ញា តូតា និងគូស្នេហ៍ថា «មកពីអូន (តូតា) ខឹងច្រើនដងពេក ពេលខ្លះគេធុញយើងជារឿងធម្មតា តែពេលបន្តិចទៀត គេមកលួងយើងវិញហើយ! កុំទៅខ្វល់!»។