ភ្នំពេញ៖ តារាសម្តែង អ្នកនាង លី ម៉ារីណា បានដឹកដៃស្វាមីពីទឹកដីអាមេរិក អោយមកពកូន មើលនាងសម្តែងសិល្បៈវិញជិត២ឆ្នាំហើយ ទាំងស្រវ៉ាបើកជំនួញស្រុកខ្មែរផង។ តែទន្ទឹមនិងការរីកធំធាត់ទាំងព្រម ជំនួញ សិល្បៈរួមនឹងកូនប្រុសមួយគ្រាប់ ក៏វិវឌ្ឍវ័យធំធាត់គួរអោយខ្នាញ់ ក៏ស្រាប់លេច ដំណឹង ស្វាមី អ្នកនាង លី ម៉ារីណា បុរសអាណិកជនអាមេរិក សប្បុរខ្មៅ សាត់ ច័ន្ទថន ឡើងយន្តហោះ លើកដៃបាយៗចោល ទាំងម្តាយទាំងកូន ។

ព័ត៌មានរំលេចពីដំណើរហោះហើរទៅកាន់ទឹកដីអាមេរិកវិញ របស់ស្វាមី តារាសម្តែង អ្នកនាង លី ម៉ារីណា នេះ ក៏​លេ​​ចនូវចម្ងល់ពីមហាជនរំពេចផងដែរ ដែលពួកគេលើកឡើងថា ជីវិតស្នេហា លី ម៉ារីណា និងស្វាមី កើតមានបញ្ហា​មែន បានជារស់នៅជុំគ្នានៅស្រុកខ្មែរសុខ ទាំងបង្ហាញដំណើរកម្សាន្តជុំគ្រួសារនិងកូន មើលទៅដូចជាស្រ​ឡា​ញ់​គ្នាណាស់ ម៉េចបានទៅចោលគ្នាចឹង? ប៉ុន្តែជុំវិញចម្ងល់នេះមិនមានការស្រាយនោះទេ ។

តែបើសម្គាល់តាមរូបភាពបង្ហាញលើបណ្តាញសង្គម បង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយស្វាមីនោះ បង្ហាញថា គូស្វាមីភរិយាមួយគូនេះ មិនមានបញ្ហា ដូចការគិតរបស់មហាជននោះទេ ខណៈក៏មានសាររៀបរាប់ខ្លីថា អ្នកនាង លី ម៉ារីណាបានជូនដំណើរប្ដីទៅវិញ»។ ជាមួយសារមួយឃ្លានេះធ្វើឲ្យមហាជនលើកជាចម្ងល់ថា«ហេតុអ្វី លី ម៉ារីណា បន្តរស់នៅស្រុកខ្មែរខណៈប្តីវិលទៅអាមេរិកវិញ?»។យ៉ាងនាមិញក្រោមការសរសើរពីដំណើរត្រឡប់មកស្តាយឱកាសការងារសិល្បៈតារារូបនេះ ក៏រីកចំរើនចម្រើនផងនូវមុខជំនួញបើកហាងកល់សម្លៀកបំពាក់។