ភ្នំពេញ៖​ តារាចម្រៀង អេ ដា ដែលទើបនឹងប្រកាសថា លោក អេលែន គឺគូស្នេហ៍ថ្មីរ​បស់​នា​ងនោះ​តែងប​ង្ហា​ញ​ភា​ព​ផ្អែមល្ហែមបង្អួតភ្នែកមហាជនជាសាធារណៈជា​រឿយៗ។​ក្នុង​រូ​​បភាពដ៏​គួរឲ្យច្រ​ណែន​នោះ អេ​ ដា ក៏បានបង្ហាញសារបែបចំអកឡយឡាយឲ្យអ្នកដែ​លមិនទាន់មា​នគូរងដែរថា«ពេលថ្ងៃយើងងខំធ្វើការពេលល្ងាចកា​លណា​នាំស្នេហា​ដើរលេង»។

ខណៈបង្ហាញស្នេហាថ្មីដ៏រឹងមាំរវាងគូស្នេថ្មីដោយមិនខ្វល់ពីអតីតការរបស់តារាស្រីដែលធ្លាប់មានស្វាមីនោះក៏កាន់តែធ្វើបជ្ឈដ្ឋានជុំវិញខ្លួនមានការច្រណែន និង​កោ​តសរសើ​រមិនដាច់ពីមាត់នូវរូបភាពកាន់តែ​ផ្អែមល្ហែមពីមួយថ្ងៃទៅមួ​យថ្ងៃ។ជាក់ស្ដែងក្នុ​​ងសា​របន្ត​ពីដំណើរកម្សាន្តក្នុងពេលរាត្រីរបស់អ្នកទាំង ក៏ថ្លែងអំ​ណរគុណ​ដល់​មនុស្ស​ម្នា​ក់ផង​ដែរថា«អរគុណអូន Ricky ដែលទុកសំបុត្រ Premiere Tomb Raider អោយពួកបង! លែង​បានដកដង្ហើមអស់ហើយ!! ល្អមើលណាស់»។