ភ្នំពេញ៖ អតីតតារាសម្តែងជើងចាស់ដ៏ល្បី យាយម៉ែម៉ឺន ដែលធ្វើឲ្យមហាជនខ្មែរស្គាល់តាមរយៈការសម្តែងរឿងកាចឆ្នាស់ ហើយលោកយាយត្រូវបានគេចាត់ទុកជាតារាភាពយន្តខ្មែរដ៏មានប្រជាប្រិយភាព តែតាមពិតលោកយាយ មិនមែនជនជាតិខ្មែរសុទ្ធទេ ពោលលោកយាយគឺជាកូនកាត់កម្ពុជា-ឡាវ (លាវ)។

បើតាមមន្ត្រីធ្វើការនៅព្រះរមរាជវាំងបានបង្ហើបឲ្យដឹងថា «យាយម៉ែម៉ឺន ជាជនជាតិឡាវ ដែលមករស់នៅ និងបម្រើការងារជាស្ត្រីរបាំប្រចាំព្រះបរមរាជវាំង តាំងពីលោកយាយមានអាយុ ៧ឆ្នាំមកម្ល៉េះ»។ ជាមួយគ្នានោះ លោកយាយបាននាំវប្បធម៌ឡាវមួយចំនួនមកផ្សព្វផ្សាយដល់កម្ពុជា ក្នុងនោះរួមមានចង្វាក់រាំវង់ សារ៉ាវ៉ាន់ និងឡាំលាវ ជាដើម។ ក្រោយមកចង្វាក់ទាំងនោះ ត្រូវបានខ្មែរយើងកែច្នៃឲ្យក្លាយជារបស់ខ្មែរ។