ភ្នំពេញ៖ បន្ទាប់ពីបាត់មុខពីសិល្បៈអស់ជាច្រើនឆ្នាំពេលទៅរស់នៅប្រទេសបារាំងនោះអតីតតារាសម្តែងជើងចាស់លោកស្រី វីរៈ លេចមុខជាថ្មី ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងដល់អ្នកគាំទ្រ ខណៈពេលដែលលោកស្រីបានប្រកាស និងវិលមកកម្ពុជាវិញ។ដោយយោងតាមបណ្ដាញសង្គមបានឲ្យដឹងថានេះ លោកស្រី ក៏បានមកដល់កម្ពុជាហើយ តែបើនិយាយពីសម្រស់វិញ គឺនៅតែស្រស់ស្អាតដដែល។

នៅពេលនេះ តារាស្រីរូបនេះក៏បានលេចមុខជាថ្មីក្នុងព្រលានយន្តហោះក៏មានអ្នកគាំទ្រ និងអ្នកកាសែតជាច្រើនបានចូលរួម និងអបអរស្វាគមន៍តារាជើងចាស់បាត់មុខយូរឆ្នាំយ៉ាងកក់ក្តៅ ថែមទាំងបង្ហាញនូវក្ដីរំភើបយ៉ាងក្រៃលែងនូវវតមានតួស្រីនៅក្នុងរឿង«អនអើយស្រីអន»។បញ្ជាក់ផងដែរក្មេងៗជំនាន់ក្រោយ មិនបានស្គាល់នូវមុខមាត់ និងរូបរាងរបស់លោកស្រីនោះទេ គឺបានត្រឹមតែមើលនៅក្នុងខ្សែវីដេអូរឿងកាលពីជំនាន់ដើមប៉ុណ្ណោះ។