ជាយដែន៖ នៅមុននេះអតីតអ្នកប្រដាល់សាច់ស្អាតក៏ល្បីលើសង្វៀនសិល្បៈសម្តែងក្នុងបទ សង្វៀនប្រដាល់ របស់ លោក ខេមរៈ សិរីមន្ត លោក ជៀស ស្រួច ក៏បង្ហាញការខកចិត្តនិងឱកាសរកលុយធ្វើបុណ្យមួយរយៈថ្ងៃឲ្យ ឆ្ងាយពីការងារ ក៏ត្រូវគេបញ្ឈប់។Image may contain: 1 person

ខណៈរំពេចនេះអតីតអ្នកប្រដាល់ដែលឆ្ងាយភាពហ៊ឺហារក្រោយបរាជ័យចំណងជីវិតនិងភរិយាជាតារាល្បី លោក ជៀស ស្រួច ក៏បង្ហាញសារខកចិត្តវាសនាជាកីឡាករប្រដាល់នេះផងដែរ។ ភ្ជាប់រូបថតចំនួនបីសន្លឹក ដែល​មើល​សឹងតែមិនស្គាល់ថា ជា កីឡាករប្រដាល់ ជៀស ស្រួច មុខចាស់ខ្លាំងពាក់វែន រួមនឹងសក់ក៏​ឡើងល្បាយអាចម៍​ខ្លាផងនោះ លោកក៏បរិយាយសារក្នុងគណនីហ្វេសប៊ុកបង្ហាញសាធារណៈថា «នឹកឃើញកាលនៅធ្វើចៅក្រម តែនៅពេលនេះបាត់បង់ហើយ គួរអោយសោកស្តាយខ្លាំងណាស់ មិនគួរណាមានរឿងនឹកស្មានមិនដល់ បែប​នេះសោះ»។Image may contain: 1 person, tree, plant, outdoor, close-up and nature

លោកបន្តទាំងក្រៀមក្រមទៀតថា « គ្រាន់តែឆ្លៀតឱកាសរកប្រាក់ធ្វើបុណ្យម្តាយ១០០​ថ្ងៃ​សោះ ស្រាប់តែ​មាន​បងៗ​១នាក់ឬ២នាក់ប៉ុណ្ណោះរាយការណ៍មកអោយប៉ុស្តិ៍បញ្ឈរជើងខ្ញុំមកដល់ថ្ងៃនេះ ធ្វើអោយខ្ញ្ញុំ​សោកស្តាយ​ខ្លាំង​ណាស់ក្នុងឆាកជីវិត»។Image may contain: 1 person, sunglasses, tree, sky, plant, outdoor, close-up and nature

Image may contain: 1 person, sitting and indoor