ភ្នំពេញ៖ ស្រីស្អាត ឌុច លីដា ត្រូវបានគេស្គាល់ថា ជាតារាសម្តែងដែលមានប្រជាប្រិយភាព ក្នុងពិភពសិល្បៈកម្ពុជា ដោយនឹកស្មានថា កេរ្ត៍ឈ្មោះរបស់នាងបានសុះសាយពេញពិភពលោកសោះ សូម្បីតែនៅប្រទេសជប៉ុន នាងក៏មានអ្នកគាំទ្រ និងស្រលាញ់នាងមិនតិចឡើយ។

ក្នុងនោះ មានជនជាតិជប៉ុនជាច្រើននាក់បានសុំនាងចុះហត្ថលេខា និង ថតរូបជាមួយទៀតផង។ គួររំឭកថា តារាសម្តែង ឌុច លីដា ជាតួសម្តែងដ៏មានទេពកោសល្យខ្ពស់ និងចេះបត់បែនបានគ្រប់កាលៈទេសៈ។