ភ្នំពេញ៖ ក្រោយបានប្តីជាអ្នកជំនួញដើមទុនវាល់លានដុល្លារ តារាចម្រៀង សុគន្ធ នីសា មិនបានរស់ពឹងកំលាំងប្តីឡើយ ពោលគឺនាងនៅតែបន្តខំប្រឹងច្រៀងរាំ ដើម្បីរកប្រាក់ចំណូលសម្រួលជីវភាពគ្រួសារដដែល។ ជារឿយៗ តារាចម្រៀងស្រគត់ស្រគំរូបនេះ តែងតែផ្តល់ពាក្យគន្លឹះមួយចំនួនទុកគ្រាន់ជាសារអប់រំលើបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចនៅក្នុងគណនីអ៊ីនស្រ្តាក្រាមរបស់នាង។

ជាក់ស្តែងកាលពីម្សិលមិញថ្ងៃទី១៥ មីនា ២០១៨ សុគន្ធ នីសា បានបង្ហោះសារថា «ត្រូវចេះផ្តល់តម្លៃឲ្យមនុស្សនៅជុំវិញខ្លួន ទើបយល់ពីតម្លៃខ្លួនឯង»។ ក្នុងន័យនេះ នាងចង់សំដៅថា មនុស្សគ្រប់រូបមិនត្រូវមើលងាយមនុស្សឡើយ ទោះបីជាគេជាអ្នកមាន ឬអ្នកក្រ ឬមនុស្សប្រភេទណាក៏ដោយ ពោលគឺត្រូវចេះយោគយល់អធ្យាស្រ័យនិងឲ្យតម្លៃគេ នោះថ្ងៃក្រោយគេនឹងឲ្យតម្លៃយើងវិញ។