ភ្នំពេញ៖ ខ្សែភាពយន្តរឿង «រថយន្តទៅសៀមរាប» ត្រូវបានសម្ពោធកាលពីនាយប់ម្សិលមិញ ថ្ងៃទី១៥ មីនា ២០១៨ នៅផ្សារទំនើបសុវណ្ណា ដែលមានតារាល្បីៗ ចូលរួមជាច្រើន ជាពិសេសតួឯងស្រី ប្រុស និងតួផ្សេងទៀត ក្នុងសាច់រឿងនោះបានលេចមុខទាំងអស់។

សូមបញ្ជាក់ថា រឿងនេះ ត្រូវបានផលិតឡើងក្រោមស្នាដៃនិពន្ធ និងដឹកនាំរឿងដោយលោក ស៊ឹម សុរ៉ាមភូមិ, ចាងហ្វាងផលិតកម្មអ្នកស្រី ថុង ស៊ីទៀង។