អាមេរិក៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែង សារាយ សក្កណា ត្រូវបានស្វាមីនាំត្រលប់ទៅរស់នៅប្រទេសអាមេរិកវិញ ក្រោយមកស្នាក់នៅបណ្តោះអាសន្នជាមួយម្តាយនៅប្រទេសកម្ពុជាអស់មួយរយៈធំ។

គ្រាន់តែទៅដល់ប្រទេសអាមេរិកភ្លាម ស្វាមីជាអានិកជនខ្មែរ-អាមេរិកនោះ បាននាំប្រពន្ធដើរលេងស្ទើរសព្វទីកន្លែងសំខាន់ៗទាំងអស់។ ទន្ទឹមនោះ សារាយ សក្កណា បានបង្ហោះរូបប៉ុន្មានសន្លឹករបស់នាង ស្លៀករ៉ូបឆ្លុះសាច់ ឈរកាច់រាង គួរឲ្យចាប់អារម្មណ៍ ហើយរូបនោះ ត្រូវបានមិត្តភក្រ និងអ្្នកគាំទ្រនាងសរសើរថា ស្អាត គ្រប់គ្នា។