ភ្នំពេញ៖ បន្ទាប់ពីផ្លាស់ប្តូរចូលទ្រនំថ្មី មកអ្នកនាង សុខ ស្រីនាង បានបញ្ចេញបទចម្រៀងថ្មីៗជា ច្រើនធ្វើឲ្យអ្នកគាំទ្រប្លែកអារម្មណ៍ ជាមួយនឹងបទថ្មីបែបញាក់កន្ត្រាក់អារម្មណ៍ ដែលតែងតែបកស្រាយបទចម្រៀងបែបមនោសញ្ចេតនាតែប៉ុណ្ណោះ កន្លងមក ប្រិយមិត្តធ្លាប់បានជ្រាបរួចមកហើយថាតារាចម្រៀងអ្នកនាង សុខ ស្រីនាង នាងមិនធ្លាប់បទស្រាយបទចម្រៀង បែប ញ័រញាក់កន្រ្តាក់អារម្មណ៍នោះទេ ដែលនាងក៏ល្បីតែក្នុងបទចម្រៀងបែបមនោសញ្ចេតនា។

ប៉ុន្តែការផ្លាសប្តូរមិនច្រៀងបទញាក់នេះ ត្រូវបានគេមើលឃើញ ក្រោយដំណើរវេចបង្វិចចេញពីសាន់ដេ ទៅចូលហង្ស នាងមិនត្រឹមតែមានបទចម្រៀងចេញច្រើន ក្នុងនោះក៏មានបទញាក់ចេញជាបន្តបន្ទាប់ផងដែរ។ តារាចម្រៀងចំណូលថ្មីនៅទ្រនំហង្សមាស អ្នកនាង សុខ ស្រីនាង បានបទស្រាយបទញាក់ មានចំណងជើងថា «I DON’T» មិនត្រឹមតែប៉ុណ្ណោះអ្នកនាងមានក្រុមរាំ ដោយបានបង្ហាញក្បាច់រាំជាពិសេស ធ្វើឲ្យមហាជន ដែលទស្សនាផ្ទាល់ស្រែកហ៊ោជាខ្លាំង។