ភ្នំពេញ៖តារាកូន១អ្នកនាងភិន សុដាលីស ដែលក្លាយទៅជាអ្នកគ្រប់គ្រងផលិតកម្មមហាហង្ស របស់ឪពុក នាងលោកអ៊ិន សុភិន នោះបានបង្ហាញភាពរីករាយជាខ្លាំងក្នុងការ ទៅចូលរួមកម្មវិធីសម្ពោធ ខ្សែរភាពយន្ដ ថ្មីរបស់ខ្លួនរឿង”អនុស្សារីយ៍ថ្ងៃចូលឆ្នាំ”កាលពីល្ងាចថ្ងៃទី១៦ខែមីនាឆ្នាំ២០១៨នេះនៅរោងកុនLegend ក្បែរស្ថានទូតអាមេរិក ក្រុងភ្នំពេញ។
តារាធ្លាប់រួមអាជីពជាមួយភិន សុដាលីស បានហៅនាងថាជា”មេស្រី”ព្រោះថានាងជាអ្នកគ្រប់គ្រងផលិតកម្ម មហាហង្សទាំងមូលដែលមានការជួយជ្រោមជ្រែងពីលោកឪពុកនាងដែលជាថៅកែនិងផលិតករល្បីឈ្មោះម្នាក់។នៅចំពោះមុខអ្នកការសែតជាច្រើនស្ថាប័ននោះដាលីស បានឲ្យដឹងថានាងរីករាយដែលភាពយន្ដខ្នាតធំនេះត្រូវបានថតចប់និងបានធ្វើពិធីសម្ភោធជាផ្លូវការដោយជោគជ័យ ព្រោះរឿងនេះមានការថតដល់ទៅ៣ប្រទេសផ្សេងគ្នាគឺកម្ពុជា ថៃ និងឡាវ ហើយក៍មានតារាថៃល្បីឈ្មោះ២ដួងចូលសម្ដែងជាមួយតារាខ្មែរល្បីៗដែរដោយភាពយន្ដនេះរពឹងថានឹងមានការគាំទ្រហើយនឹងដាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី២២ខែមីនាឆ្នាំ២០១៨ តទៅ។ភិន សុដាលីស ដែលមានកូនស្រីម្នាក់ជាង១ឆ្នាំនោះនៅតែរក្សារូបសម្រស់ស្អាតមិនចាញ់កាលនៅក្រមុំឡើយហើយនាងគ្មាននិយាយអ្វីទាំងអស់ទាក់ទងនិងអតីតសង្សារលោកប៉ែន ចំរ៉ុង៕
