ភ្នំពេញ៖ តារាចម្រៀងពន្លកថ្មីជ្រកទ្រនំនៅផលិតកម្ម រស្មី ហង្សមាស លោក stepមួយរយៈនេះលោកហាក់មានសន្ទុះខ្លាំង។ ខណៈឳកាសចូលឆ្នាំប្រពៃណីខ្មែរខិតជិតមកដល់បទចម្រៀងរបស់លោកកាន់តែមានសន្ទុះខ្លាំងឡើង និងធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង និងនិយមចាក់រាំលេងយ៉ាងសប្បាយ សូម្បីតែជនបរទេសក៏ចូលរាំដែរ ដូចជាបទ « មួយកាំពីរកាំ»។
ជាក់ស្ដែងតាមគណនីហ្វេសប៊ុករបស់លោក ស្តេប បានផុសវីដេអូរាំលេងយ៉ាងសប្បាយរីករាយក្នុងនោះក៏មានជនបរទេសចូលរាំផងចាក់ក្បាច់មួយទំហឹងមិនឲ្យចាញ់ឡើយ ក្នុងបទ « មួយកាំពីរកាំ» ហើយលោកថែមទាំងបានសរសេររៀបរាប់ថា « ដាក់ម៉ាឆ្ងាញ់! ជនបរទេសមែន តែរាំចូលឆ្នាំមិនឲ្យចាញ់ សូម្បីមួយកាំពីរកាំ ក៏ចេះលេងដែរ» ៕
