ភ្នំពេញ៖ ករណីបើកបុកម៉ូតូហុងដាឌ្រីមរបស់យុវជនម្នាក់ចតចោលនៅចញ្ចើមផ្លូវសុរាម្រឹត បង្កឡើងដោយរថយន្តស៊េរីទំនើបម៉ាក RAGE ROVER ដែលត្រូវបានគេស្គាល់ថាជាស្វាមី សុគន្ធ នីសា រួមជាមួយមិត្តភ័ក្ត្រម្នាក់ទៀតបណ្ដាលឲ្យម៉ូតូរងការខូចខាតហើយរថយន្តបង្កបានបន្តបើករត់រហូតទៅដល់ស្ពាននាគក្បែរវត្តភ្នំ។
យ៉ាងណាមិញជនបង្កស្វាមី សុគន្ធ នីសា និងមិត្តភក្រ ត្រូវក្រុមប្រជាពលរដ្ឋស្ទាក់ចាប់បាននៅម្តុំវត្តភ្នំ កាលពីវេលាម៉ោង០១ និង៣០នាទីរំលងអាធ្រាតចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ ហើយនាំមកកន្លែងកើតហេតុវិញដើម្បីធ្វើការដោះស្រាយជាមួយភាគីខាងម៉ូតូជនរងគ្រោះតាមសន្តិវិធី ដោយសង ៤៥០រយដុល្លារជាការបញ្ចប់រឿង។