ភ្នំពេញ៖ មង្គការចម្លែកបំផុត ចាត់ទុកជាមង្គការទី១ក្នុងប្រទេសកម្ពុជា ដែលយកស៊ីក្លូមកហែរជំនួន គ្រួសារអ្នកមានទ្រព្យស្កុកស្តម្ភម្នាក់នៅរាជធានីភ្នំពេញ។

ក្នុងពិធីហែរជំនួននោះ ម្ចាស់ស៊ីក្លូបានធ្លាក់ឌុបភ្លៀវកិត្តិយសចូលទៅកាន់រោងខាងស្រី ដើម្បីទទួលភស្តុភារបណ្ណាការពីខាងកូនកំលោះ ដែលមានចេកទុំនំផ្អែម មឃុត ល្មុត សេដា ម៉ាក់ប្រេងម៉ាក់ប្រាងជាដើម។ យ៉ាងណា ការជួលស៊ីក្លូមកហែរជំនួននេះ គឺជាការលើកទឹកចិត្តមួយយ៉ាងធំធេង សម្រាប់បងប្អូនអ្នករត់ស៊ីក្លូឲ្យមានការងារធ្វើ ហើយមួយវិញទៀត ការលើកតម្លើងអត្តសញ្ញាណជាតិខ្មែរ។ ស៊ីក្លូដែលបានមកដង្ហែរនោះជាង ១១០គ្រឿង។

សូមទស្សនាវីដេអូ!!