ភ្នំពេញ៖ ខណៈឱកាសការងារកំពុងមមាញឹកលើអាជីពចម្រៀង សម្តែងភាពយន្តពីររឿងជាប់គ្នាសុគន្ធ នីសា តែងតែព្យាយាមបង្ហាញនៅស្នាមញញឹមដាក់អ្នកនៅជុំវិញខ្លួនជានិច្ច។

ដោយឡែកកាលពីម្សិលមិញនេះអ្នកនាងបានបង្ហោះរូបភាពរបស់ខ្លួនក្នុងឈុតពណ៌ខៀវបូករួមស្នាមញតិចៗមើលទៅគួរឲ្យស្រលាញ់នោះនាងក៏បង្ហាញជំហរមួយឃ្លាថា«ចេះផ្តល់តម្លៃអោយមនុស្សជុំវិញខ្លួន ទើបយល់ពីតម្លៃខ្លួនឯង»។

យ៉ាងណាមិញអត្ថន័យនៃពាក្យមួយឃ្លានេះធ្វើចាក់ដោតអារម្មណ៍ដល់មនុស្សនៅជុំវិញខ្លួន និងបណ្ដាអ្នកគាំត្រឲ្យមានគំនិតគិតដូចជានាងអញ្ចឹងដែរ។