ភ្នំពេញ៖ នៅក្នុងគណនីហ្វេសប៊ុក លោកតា វិចទ័រ នៅព្រឹកថ្ងៃទី១៤ខែកញ្ញានេះ ដែលបង្ហោះរូបកូនស្រីសំណប់ចិត្តកញ្ញា វ៉ាន់ នីឡា ក៏ភ្ជាប់នូវសារទួញរៀបរាប់ដ៏សង្វេកថា«តើកូនខ្ញុំខុសអី? ?? បានជាបង្ខូចកិត្តិយស នាង បានចេះតែធ្វើបាបនាង សូម្បីតែហ្វេសប៊ុកFBក៏មិនអាចដាក់ឈ្មោះខ្លួនឯងបាន អោយតែបង្កើតអាខោនFB ឈ្មោះ នីឡា គឹត្រូវគេលួចរហូត។

បុរសវ័យកណ្តាល ប៉ុន្តែត្រូវបាមហាជននិយមហៅថា លោក តា វិចទ័រ ដែលមានឈ្មោះ ដើម សុវណ្ណ រិទ្ធ ដែលមាននាទីគ្រប់គ្រងកម្មវិធីកម្សាន្តនៅទូរទស្សន៍ស៊ីធីអ៊ិន បានទួញប្រាប់អ្នកគាំទ្រតាមរយៈហ្វេសប៊ុកលោកថា ផេកហេ្វសប៊ុករបស់ កញ្ញា វ៉ាន នីឡា ក៏ត្រូវបានជនខិលខូចលួចគណនីយនាងយកទៅប្រើដែរ និងមានការសរសេរពាក្យមិនសមរម្យមួយចំនួន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនាង ។ លោក តា វិចទ័របន្តថា «តែខ្ញុំព្យាយាមបង្កើតហ្វេសប៊ុកថ្មីឲ្យកូនស្រីខ្ញុំ តែរាល់ការបង្កើត ដែលដាក់ឈ្មោះ វ៉ាន់ នីឡា វាមិនឲ្យបង្កើត»។

ជាមួយគ្នានោះដែរ អ្នកផលិតកម្មវិធីកម្សាន្តរូបនេះ ក៏បានបញ្ជាក់ថា «ខ្ញុំសូមជំរាបថាហ្វេសប៊ុក ដែលមាន ឈ្មោះនីឡា គឹមិនមែនរបស់នាងទេ ក្នុងរូបនេះទើបជាអាខោនពិតរបស់នីឡា ។ លោក បន្ថែមថា « ការសសេរបង្ហោះដោយប្រើពាក្យមិនសមរម្យមិនមែនជាសាម៉ីខ្លួនទេ បងប្អូនមួយចំនួនតូចឈប់ដៀលត្មេះទៅ។ កុំចាំទាល់តែប៉ះសាច់ឯងទើបឈឺនោះ។ យើងកាន់ព្រះពុទ្ធសាសនា គួរគិតពីបុណ្យបាបផង។ បងប្អូនសូមជួយចែករំលេកផង ខ្ញុំសុំគោរពថ្លែងអំណរគុណពីចំងាយ»៕