ភ្នំពេញ៖ ក្រោយរៀបការតារាសម្តែងសាច់ខ្ចីដូចបណ្តូលចេក គីម លីហ្សា បានវេចសម្ពាយទៅរស់នៅជាមួយប្តីអានិកជនខ្មែរ នៅអូស្ត្រាលី អស់ជាច្រើនឆ្នាំ ហើយពេលនេះនាងទទួលបានចំណងដៃកូនប្រុសសំណប់ចិត្តមួយគួរឲ្យស្រលាញ់បំផុត។

តារាសម្តែងរូបនេះ ហាក់មានក្តីសុខបរិបូណ៌ ខណៈជីវិតនាងទទួលបានភាពស្រស់បំព្រងជានិច្ច ដោយមានប្តីចេះយល់ចិត្ត មានកូនប្រុសគួរឲ្យស្រលាញ់ និងមានជីវភាពសមរម្យអាចរស់នៅបានស្រួលទៀតផង ពោលគឺនាងមិនចាំបាច់រកស៊ីអ្វីក៏បានដែរ ព្រោះរឿងចំណាយក្នុងបន្ទុកគ្រួសារប្តីរបស់នាងជាអ្នកធានារ៉ាប់រងទាំងអស់។