ភ្នំពេញ៖ បច្ចុប្បន្នសាស្ត្រាចារ្យ ទិត្យ សែន ជាវីរ:សិល្បករល្ខោនខោលកំពុងតែប្រឈមមុខនឹងជំងឺ គីសក្នុងទងសួតព្រមទាំងលើសជាតិស្ករក្នុងឈាម ហើយលោកកំពុងជួបប្រទះភាពខ្វះខាតទៅលើការវះកាត់នៅប្រទេសវៀតណាម។

ដោយឡែកក្រោយពីមានការអំបាវនាវដល់សិល្បករ សិល្បការិនី និងបងប្អូនទាំងអស់ជួយនោះក៏ទទួលបានកាជួយពីប្រធានសមាគមសិល្បករខ្មែរ និងសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គមហើយ។

ជាមួយគ្នានោះ អាចារ្យធំ ជំនួសមុខឲ្យអ្នកជំងឺ និងក្រុមគ្រួសារលោកក៏បានបង្ហោះសារអគុណដល់លោក ហេង ឡុង​ និងអ្នកនាង ចន ច័ន្ទលក្ខិណា ផងដែរ។ដោយក្នុងសារបានរៀបរាប់ថា «ខ្ញុំជំនួសមុខអោយក្រុម យុវជនល្ខោ​ន​ខោលកម្ពុជា Lakhaon Khaol Youth of Cambodia និងគ្រួសារលោកព្រឹទ្ធាចារ្យល្ខោនខោល ទិត្យ-សែន សូ​ម​គោរពថ្លែងអំណរគុណដល់ បងប្រុស ហេង ឡុង និងបងស្រី ចន ច័ន្ទលក្ខិណា (តំណាងអោយសមាគមសិល្ប​ករ​ខ្មែរ) និងបងប្អូនអ្នកសិល្បៈទាំងអស់ចំពោះជំនួយជាថវិកាចំនួន ១លានរៀល(ជាលើកទីពីរ) ជួយដល់លោកគ្រូ ទិត្យ-សែន ដែលមានជម្ងឺជាទម្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយជួបការខ្វះខាតថវិកាទាំងស្រុង។