ភ្នំពេញ៖ មួយរយៈនេះគេសង្កេតឃើញតារាសម្ដែងបញ្ចេញដើមទ្រូង សាន សុម៉ាលី ច្រើនតែផុសសារខូចចិត្ត តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ក្រោយបែកបាក់ស្នេហាប្រុសក្មេង។

តែឆ្ងាយពីរូបភាពខូចចិត្ត ដែលកំពុងមានការតាមដានពីអ្នកគាំទ្រ ដើម្បីលួងចិត្តបារម្ភខ្លាចនាង សាន សុម៉ាលី គិតខ្លីនោះ ស្រាប់តែនៅរសៀលថ្ងៃ១៧មីនានេះ ស្រីស្រស់ដើមទ្រូងធំរមែងបង្ហា​ញ​សារខូចចិត្តរូបនេះ បែរជាបង្ហោះ រូបថត មានដុំដុល្លារទាំងដុំៗ ខណៈក្នុងដៃនាង ក៏ចាំងចែងដោយពន្លឺចញ្ចៀនពេជ្រភ្លឺផ្លេកចាំងភ្នែក កក្រើហ្វេស​ប៊ុក ជាមួយពាក្យមួយផងបង្ហាញយ់ាងដូច្នេះ​ថា«អូននៅទីណា»។

យ៉ាងណាមិញតារាសម្តែងសម្ញែងដើមទ្រូង នាង សាន សុម៉ាលី នៅតែមានឫកពារ និងមុខមាត់គួរឲ្យស្រលាញ់ដដែ​ល​ ព្រោះថា ក្រៅនាងបានធ្វើមុខក្រមិចក្រមើម ដែលគេនិយមហៅថា Cute នោះ ជាញឹកញាប់។ជាមួយគ្នានៅក៏​មា​​នប្រិយមិត្តផ្ញើរសារលេងសើចផងដែរ ដោយលើកឡើងថា«ហាសហារដៃគ្មានវាសនា យូពេកគេលក់បាត់ហើយ»។