ភ្នំពេញ៖ តារាចម្រៀងកំប្លែងនិងសម្តែង ម៉ាដូណា ថ្មីៗនេះធ្វើឲ្យមហាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជា មួយនឹង បទចម្រៀងថ្មី ចំណងដៃឳកាសចូលឆ្នាំខ្មែរខាងមុខនេះ បទ មករាំក្បាច់ក្ងោក។ ប៉ុន្តែក៏ធ្វើអោយ មជ្ឈដ្ឋាន មហាជនមានការភ្ញាក់ស្រឡាំងកាំងផងដែរ ខណៈបទចម្រៀងនិងចង្វាក់ដូចគ្នានេះ បែរជាលេចឡើង ដំណាល គ្នា ពីតារាចម្រៀងល្បីៗរួមនិង ម៉ាដូណា ដល់ទៅបីនាក់។
តាំងពីព្រលឹមថ្ងៃទី១៧ខែមីនា នេះ ពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលក្លាយជាតារាចម្រៀង ចំណូលថ្មី នៅទ្រនំហង្សមាស ហាក់អន្ទងការចាប់អារម្មខ្លាំងពីមហាជន លើបទចម្រៀងតៀមស្វាគមន៍ឳកាសចូលឆ្នាំថ្មី នូវបទចម្រៀងស្នាដៃតែងនិពន្ធថ្មី បទរាំក្បាច់ក្ងោក ខណៈបទចម្រៀងជាស្នាដៃតែងនិពន្ធថ្មីដោយកូនខ្មែរ របស់លោក ម៉ាដូណា បទ « មករាំក្បាច់ក្ងោក» ក៏កំពុងទទួលបានការពេញនិយម ពីអ្នកគាំទ្រផងដែរ បន្ទាប់ ពីធ្វើការផ្សព្វផ្សាយក្នុងពេលខ្លីមុនឳកាសចូលឆ្នាំថ្មីមកដល់នេះ។
ក្នុងសូរ្យសឹងចំណងជើង បទចម្រៀង ស្រដៀងគ្នានេះ ទាំងរំលេចក្បាច់រាំដូចគ្នា ដែលកំពុងធ្វើអោយមហាជន មានការងឿងឆ្ងល់នេះ លោក ម៉ាដូណា ងារមហាជនដាក់អោយ អ្នកកំប្លែងភេទទី៣ នាងមុខសេះ បានប្រាប់ « តារាញូស៍»ថា « តាមពិតបទហ្នឹង ខ្ញុំសរសេរតាំងពីយូរមកហើយ អាចនិយាយបានតាំងពីជិត១០ឆ្នាំមុន ហើយធ្លាប់ច្រៀងតាមទូរទស្សន៍ តែមិនទាន់ចេញជា MV ដែលពេលនេះដល់ពេលជិតចូលឆ្នាំខ្មែរ មិនមែនមានតែខ្ញុំនិងលោក ខេមរៈ សេរីមន្ត ទេ តែលឺថា លោក ព្រាប សុវត្ថិ និង ពេជ្រ សោភាក៏ហ្នឹងត្រៀមចេញដែរ»។
