ភ្នំពេញ៖ គ្រប់គ្នាពិតជាជ្រាបហើយថាតារាសម្ដែងស៊ិចស៊ីដេន នីក្វាន់ សព្វថ្ងៃកំពុងតែជោគជ័យទាំងការងារសិល្បៈ និងជំនួញ ហើយក៏ទទួលបានការគាំទ្រមិនតិចនោះទេ។

ជាពិសេសថ្មីៗនេះនាងទើបតែបង្ហាញជំនួញថ្មីជាមួយគូស្នេហ៍ ដោយបើកហ្គារ៉ាស់រកឡានទៀតផង។ជាមួយនិងភាពជោគជ័យនេះផងដែរនាងក៏បានជំហរមួយថា«ខ្ញុំមិនមានទ្រព្យច្រើនទេ ហើយក៏មិនស្អាតមិនឡូយអីដែរ តែខ្ញុំក៏មិនបានធ្វើពុតនូវរឿងទាំងនោះដែរព្រោះខ្ញុំពេញចិត្តនៅអ្វីដែខ្ញុំមាន.! »។

ខណៈដែលនាងបង្ហោះរូបមួយសន្លឹក ដែលភ្ជាប់ជាមួយគ្រឿងអលង្កាសុទ្ធតែមាសស្រោចខ្លួននោះនាងបន្ត​ថា«ហើ​យ​​មួយវិញទៀតមិនសំខាន់ទេអ្នកមើលមកខ្ញុំក្នុងនយ័បែបណា សំខាន់ខ្ញុំនៅតែជាខ្ញុំ ខ្ញុំហូបបាយផ្ទះខ្ញុំ ខ្ញុំចាយលុ​យ​ដោយប្រើកំលាំងញើសឈាមរបស់ខ្ញុំ.!»។

យ៉ាងណាមិញតារាសម្ដែងសម្ដីញែតៗរូបនេះ​តែងតែបង្ហាញនូវរបស់មានតម្លៃ ដែលខំរកដោយកំលាំងញើសឈាមខ្លួនឯងនោះធ្វើឲ្យមហាជនមួយចំនួនមានការច្រណែនផងដែរ។