ភ្នំពេញ៖ នារយៈពេលចុងក្រោយនេះ ពែកមី រមែងជួបបញ្ហារាប់មិនអស់ ហើយនៅយប់មិញនេះដែរ លោក ក៏បានត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងយប់ នេះបើតាមសារ និងរូបភាពដែលតារាកំប្លែង រូបនេះបានបង្ហោះក្នុងផេកផ្លូវការរបស់ខ្លូន។

 

ព្រមនឹងការបង្ហាញរូបភាពនាយ ពែកមី ត្រូវបានប៉ូលីស ឃាត់ខ្លួនទាំងយប់ និងឲ្យផ្លុំឧបករណ៍រកជាតិអាកុលនោះ ក្នុងហ្វេសប៊ុកនាយ ពែកមី ក៏បានសរសេរឲ្យដឹងទៀតថា៖«ជួយស៊ែរផងបងប្អូន! ទោះយើងជាអ្វីក៏ដោយ ត្រូវតែគោរពច្បាប់ គ្មានការយោគយល់ ថ្ងៃនេះប៉ូលិសហៅវាស់ជាតិអាកុល តែមិនអីព្រោះញ៉ាំបានតែ២កំប៉ុង ហាហា រួចខ្លួន»។

សារមួយនេះបានបញ្ជាក់ច្បាស់ថា ការឃាត់ខ្លួននេះធ្វើឡើង ដើម្បីត្រួតពិនិត្យកម្រិតគ្រឿងស្រវឹង របស់ប្រជាពលរដ្ឋ និងធ្វើការវាស់ជាតិអាកុល ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នាពេលបច្ចុប្បន្ន។ ចំពោះទង្វើមួយនេះ ក៏បានបង្ហាញឲ្យយើងកាន់តែដឹងដែរថា បើសិនជាប្រព្រឹត្តខុសច្បាស់ ទោះបីខ្លួនជាតារាល្បីកម្រិតណាក្ដី ក៏ត្រូវមានទោស និងទទួលខុសត្រូវមុខច្បាប់ដូចប្រជាពលរដ្ឋធម្មតាដែរ៕