ភ្នំពេញ៖ ក្រោយបិទបាំងមុខស្វាមីជាអស់រាប់សិបឆ្នាំតារាសម្តែង ឈិត សុជាតា បានលាតត្រដាងមុខស្វាមីសំណប់ចិត្ត នៅតំបន់ស្អាងភ្នំ វត្តកំពង់ត្រឡាច ធ្វើឲ្យនារីម្នាក់សួរថា «ម៉េចមិនបិទមុខទៀតទៅ»។ ឆ្លើយនឹសំណួរបែបបញ្ចើចបញ្ចើរនេះ ឈិត សុជាតា បានប្រាប់ថា «ប្រញាប់បង្ហាញមុខពេក ម៉េចសប្បាយ»។

ទន្ទឹមនោះ ឈិត សុជាតា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា «ខានថត Sweet ចឹងយូរហើយ តាំងពីមានកូនមក»។ យ៉ាងណាមិញ តារាសម្តែងរូបនេះ មានកូនភ្លោះ២ ស្រីមួយប្រុសមួយ ដែលកូនប្រុសឈ្មោះ ប៊យ និងកូនស្រីឈ្មោះ អេបផល។