ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៧ ខែមិនាឆ្នាំ២០១៨នេះតារាកំប្លែង ជើងចាស់និងរមែងបង្ហើសំឡេងច្រៀងបទបា​សាក់ ពិរោះលន្លង់លន្លោច នាយ សាន ម៉ៅ ក៏ត្រូវក្រុមគ្រួសារបញ្ចូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ កាល់ម៉ែតនោះក៏មានអ្នកសិល្ប្បៈជាច្រើនបានទៅទៅសួសុខទុកផងដែរ។

ជាមួយគ្នានោះក៏មានអ្នកសិល្បៈមួយរូបនោះគឺលោកអ៊ឹម ជីវ៉ា បានរៀបរាប់សម្ដីដ៏ក្ដុកក្ដួលតបស់តារាកំប្លែងរូបនេះនៅលើបណ្ដាញសង្គមហ្វេសថា«ស្តា​ប់សម្តី​បងសានម៉ៅមានអារម្មណ៍ថាក្តុកក្តួលណាស់ យប់មិញ នាយសានម៉ៅ បា​ន​​​​ប្រាប់ខ្ញុំដោយសម្លេងខ្សាវៗថា នាយមកសម្រាកនៅពេទ្យពីរថ្ងៃហើយ មិនហ៊ានប្រាប់គេអោយដឹងទេ ព្រោះកុំអោយខ្មាស់គេ កុំអោយគេដៀលថាសិល្បៈពេលឈឺរកជំនួយ»។

ខណៈតាជើងចាស់រូបនេះបន្តទៀតថា« អូនជីវ៉ាឯងគ្រាន់តែប្រាប់សិល្បៈគ្នាយើងអោយដឹងទៅបានហើយ បើទោះ​បីបងអត់លុយបងសុខចិត្តលក់ឡានរបស់បងព្យាបាលជំងឺកុំអោយទស្សនិកជនគេដៀលដល់សិល្បៈយើងអូន បងសុខចិត្តធ្វើទៅតាមលទ្ធភាពបានប៉ុណ្ណា គឺបានបណ្ណឹងចុះយើងជាមនុស្សធ្វើអោយគេសប្បាយ ចឹងហើយពេលយើ​ង​ឈឺក៏កុំទៅធ្វើអីអោយគេទើសចិត្តដែរអូន»។

រំលឹកផងដែរថា នាយសាន ម៉ៅ កំពុងសង្រ្គោះបន្ទាន់ដំណាក់ការធ្ងន់ធ្ងរនៅក្នុងមន្ទីពេទ្យកាល់ម៉ែត្រ ដោយសរជំងឺទឹកក្នុងសួតនិងបេះដូង និងជំងឺទឹកនោមផ្អែម ។

Comments