កណ្តាល៖ កាលពីព្រឹកថ្ងៃទី១៨ មីនា ២០១៨ បានសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណសពស្ត្រីម្នាក់ត្រូវបានឃាតករដៃឆៅកាប់ប្រហារដាក់ធុងទឹកកក រួចដឹកយកទៅបោះចោលក្បែរស្ពានព្រែកតាម៉ាក់ ខេត្តកណ្តាលនោះ មានឈ្មោះ ឃឿន ធានី អាយុ២៩ឆ្នាំ ស្នាក់នៅ ភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯជនដៃដល់សមត្ថកិច្ចកំពុងដុតដៃដុតជើងតាមស្វែងរកចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់។