ភ្នំពេញ៖ កាលពីព្រឹកមិញ ថ្ងៃទី១៨ មីនា ២០១៨ លោក ជួង ជី ហៅនាយ កុយ និងលោក គិរី តំណាងឲ្យសមាគមសិល្បករខ្មែរ និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បាននាំយកថវិកាមូលនិធិសិល្បៈចាស់ជរាទៅជូននាយ សាន ម៉ៅ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា នាយ សាន ម៉ៅ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីយប់ម្សិលមិញ ថ្ងទី១៧ ខែមីនា ឆ្នាំ២០១៨ លោកគ្រូពេទ្យប្រាប់ថា លោកមានជំងឺទឹកដក់ក្នុងសួត បេះដូង និងជំងឺទឹកនោមផ្អែម។

Comments