ភ្នំពេញ៖ ពិធីការិនីរូបស្រស់ សុខ សោម៉ាវត្តី បង្កាត់ភ្ល់ើងស្នេហ៍ជាមួយកីឡាបាល់ទាត់ លី វ៉ាហេទ យ៉ាងផ្អែមល្ហែមដូចស្រមោចនិងស្ករ ពោលគឺទៅណាមកណាបណ្តើរគ្នាឲ្យត្រសងតែម្តង។ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុន លី វ៉ហេទ បានហោះទៅប្រទេសសិង្ហបុរី ដើម្បីចូលរួមប្រគួតបាល់ទាត់ ខណៈមេម៉ាយចាយរាង សុខ សោម៉ាវត្តី ក៏មានវត្តមាននៅទីនោះដែរ។

ក្នុងដំណើរត្រលប់មកកម្ពុជាវិញ វត្តី មានអារម្មណ៍ចុកចង្កេះយ៉ាងខ្លាំង ភ្លាមៗនោះ វ៉ហេទ បានឲ្យនាងដេកមកលើភ្លៅប្រុសថ្លៃ ច្រៀងបំពេរឲ្យស្រីគេងលក់។ ទន្ទឹមនោះ នាងបានបង្ហោះសារថា «នៅតាមផ្លូវបងបានខ្វល់ខ្វាយពីអូន»។