ភ្នំពេញ៖ ពិធីការិនីស្រីតែមួយគត់ ចាន់ កែវនិមល ដែលហង្សមាសទុកចិត្តបំផុត រៀបចំឲ្យនាងធ្វើពិធីការិនីកម្មវិធីធំៗលំដាប់ថ្នាក់ពិភពលោកជាច្រើនជាមួយលោក ជា វិបុល ក្នុងនោះរួមមានកម្មវិធី The Voice Cambodia, Cambodian idol, The Voice Kids ជាដើម។

ទន្ទឹមនឹងការងារកំពុងតែមមាញឹកខ្លាំង ចាន់ កែវនិមល ក៏មានជីវភាពកាន់តែធូរធារពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យជីវិតឯកជនរបស់នាងកាន់តែស្រស់ថ្លា ដែលជារឿយៗគេតែងប្រទះឃើញនាង នាំស្វាមី និកូនស្រីសំណប់ចិត្តទៅដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេស។