ភ្នំពេញ៖ តារាសម្តែង មាស សម្ផស្ស បានបង្ហោះសារសុំអង្វរអតីតគូស្នេហ៍ អាណិកជន មានងារ ជា គ្រូពេទ្យឈ្មោះ វីលៀម Willam ឲ្យឈប់មករវល់និងនាង និងឲ្យឈប់យកឈ្មោះ នាង ទៅពាក់ព័ន្ធនៅរាល់សកម្មភាពផ្សេង ។

ក្នុងសារបង្ហាញពីចេតនាទទួចសុំឲ្យអតីតសង្សារតែចិត្តស្ងំនោះ នាងក៏មានរៀបរាប់ថា«សុំឲ្យអស់​ពីចិត្ត ឈប់ប្រើមនុស្សរបស់លោកមកបញ្ជឺខ្ញុំទៀតទៅខ្ញុំមិនឈឺចាប់នៅអ្វីដែលអ្នកធ្វើបាបខ្ញុំនោះទេ រាល់ថ្ងៃនេះខ្ញុំមានសេចក្តីសុខខ្លាំងណាស់។ដូចជាញឹកពេកហើយឃើញខ្ញុំមិនឆ្លើយមិនតបកាន់តែបានដៃហើយមែនទេ ?»។

តារាស្រីដែលរមែងជួបរឿងស្នេហាបរាជ័យ នាង មាស សម្ផស្ស បានថ្លែងបន្តថា«ខ្ញុំគ្មានអ្វីឲ្យអ្នកបោកទៀតទេ ហេតុ​​អីក៏នៅតែមិនចេះស្កប់ចឹង ? មនុស្សខ្ចាត់ព្រាត់ដូចជាលោកមិនគួរនៅប្រទេសខ្ញុំទេ ត្រលប់ទៅវិញទៅ រឺក៏នៅUSA គ្មានផ្ទះសំបែងទេ ??? បានជាចេះតែនៅមិនសុខចឹង ?»។

នាង មាស សម្ផស្ស ក៏លើកឡើងទៀតថា«ស្រីរបស់លោកក៏ចឹងដែរល្មមៗបានហើយ កុំឃើញខ្ញុំមិនតបត កុំបានចិត្តពេក ខ្ញុំចិត្តធម៌អស់ប៉ុណ្ណឹងហើយ … សូមឈប់ដើរបំផ្លាញសេចក្តីសុខអ្នកដរទៃទៀតទៅ ភាពអត់ថ្មត់ក៏មានកំណត់ដែរ រឺក៏ចង់មានរឿងតោះស្វាគម៍ ជានិច្ច»។